ត្រាំ សង្ឃឹមថារុស្ស៉ី-អ៊ុយក្រែន នឹងចុះកិច្ចព្រមព្រៀងមួយ នៅក្នុងសប្ដាហ៍នេះ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យ ទី២០ ខែមេសា ថាលោកផ្ទាល់សង្ឃឹមថារុស្ស៉ី និងអ៊ុយក្រែន អាចនឹងឈានដល់កិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ ដើម្បី បញ្ចប់ជម្លោះនៅអ៊ុយក្រែន។

ការកត់សម្គាល់ខាងលើរបស់លោក ត្រាំ កើតមានឡើងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានប្រកាសថានឹងបោះបង់ចោលកិច្ចប្រឹងប្រែងសម្របសម្រួលរវាងរុស្ស៉ី និងអ៊ុយក្រែន ក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើមិនមាន ភាពរីកចម្រើននៅក្នុងកិច្ចចរចាទេនោះ។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ ក៏បានសន្យាដែរថារុស្ស៉ី និងអ៊ុយក្រែនអាចធ្វើជំនួញធំៗជាមួយសហរដ្ឋអាមេរិក ប្រសិនបើបទឈប់បាញ់មួយត្រូវបានចុះហត្ថលេខា។ លោកលើកឡើងថា «សង្ឃឹមថារុស្ស៉ី និងអ៊ុយក្រែននឹងចុះកិច្ចព្រមព្រៀងមួយនៅក្នុងសប្ដាហ៍នេះ»

Powered by Blogger.