កឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោងស្តីពី “ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)”
(ភ្នំពេញ)៖ នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តមបណ្ឌិត ហេង
សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានគណៈកម្មការសម្របសម្រួលគម្រោង
SASI តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក
ប.ស.ស. នៃក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ
បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្របសម្រួលគម្រោងស្តីពី
“ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)”។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យ
និងពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោង
“ការពង្រឹងការបន្សំារបបធានារ៉ាប់រងសង្គម (SASI)”
និងពិភាក្សាអំពីទិសដៅអនុវត្តបន្តរបស់គម្រោង។
សូមបញ្ជាក់ថា៖ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស.
រាជធានីភ្នំពេញ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញពីសមាជិក
សមាជិកា នៃគណៈកម្មការសម្របសម្រួលគម្រោង, តំណាងអង្គការហ្គ្រេត,
តំណាងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ និងតំណាងដៃគូពាក់ព័ន្ធ សរុបប្រមាណ
៤០រូប៕





Post a Comment