អីយ៉ាស់ ពិតជាហ៊ានមែន ! បើកបន្ទប់VIPលេងល្បែងអនឡាញហើយបើកលក់ម៉ាស៊ីនវ៉េបនិងទឹកវ៉េបខុសច្បាប់ទៀតនៅសង្កាត់ទួលទំពូង ..... ....,.....................................
(ភ្នំពេញ)៖ ពលរដ្ឋបានរាយការណ៍ឲ្យអង្គភាព BMK Hot News បានដឹងនៅថ្ងៃនេះថា មានករណីលួចបើកបន្ទប់វីអាយភ(VIP)លេងល្បែងអនឡាញ មានមាន់ជល់ និងបាល់ខុសច្បាប់នៅក្នុងសង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពបានបញ្ជាក់ថា ចំពោះទីតាំងខាងលើ នៅចំណុចរបងទូតចិន ផ្លូវបំបែកជា៥ បត់ទៅផ្លូវ១៧៣ ប្រមាណជា៣០ម៉ែត្រខាងស្ដាំដៃ ស្ថិតនៅក្នុងសង្កាត់ទទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ។ ប្រភពបន្តថា មានបុគ្គលិកលក់ម៉ាស៊ីនជក់វេប និងទឹកជក់វេបនៅពេលយប់ ហើយនៅពេលថ្ងៃគឺមានតែលេងភ្នាល់មាន់ជល់ និងបាល់នោះទេ។
ប្រភពបានបញ្ជាក់ទៀតថា ម្ចាស់ទីតាំងអាចមានខ្នងក្រាស់ហើយ ព្រោះមិនមានអ្នកណាធ្វើបែកនោះទេ។
ទាក់ទិនករណីខាងលើនេះ ប្រជាពលរដ្ឋបានសំនូមពរដល់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការរាជធានីភ្នំពេញជួយចាត់កម្លាំងជំនាញចុះស្រាវជ្រាវនិងបង្ក្រាបឲ្យបានតឹងរ៉ឹងផងដើម្បីភូមិ ឃុំសង្កាត់មានសុវត្ថិភាព៕



Post a Comment