Liverpool ត្រូវការឈ្នះ១លើកទៀតប៉ុណ្ណោះ ដើម្បីក្លាយជាម្ចាស់ជើងឯក Premier League 2024-25
ក្រុមបាល់ទាត់ហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Arne Slot បានយកឈ្នះ Leicester City FC ក្នុងលទ្ធផល ០-១ នៅកីឡដ្ឋាន King Power ស៊ុតបញ្ចូលទីដោយ Trent Alexander-Arnold ពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាល ២០២៤-២៥ សប្តាហ៍ទី៣៣។

ធ្វើឲ្យ Liverpool មាន៧៩ពិន្ទុ ក្រោយឆ្លងកាត់ ៣៣ប្រកួត ឈ្នះ២៤ ស្មើ៧ និងចាញ់២ ខណ: Arsenal មាន៦៦ពិន្ទុ បន្ទាប់ពីលេង៣៣ប្រកួត ឈ្នះ១៨ ស្មើ១២ និងចាញ់៣លើក។
តារាងចំណាត់ថ្នាក់បណ្តោះអាសន្ន៖

លីគកំពូលអង់គ្លេស Premier League ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៨៨៨ ខណ: ក្រុមបាល់ទាត់ Man United ឈ្នះច្រើនជាងគេសរុប ២០លើក ស្របពេល Liverpool ឈ្នះ១៩លើក និង Arsenal ១៣លើក ចំណែកឯ Man City ១០លើក៕
Post a Comment