ភ្នំពេញក្រោន និង Tiffy Army ទទួលបាន៣ពិន្ទុ ក្នុងជំនួប សប្ដាហ៍ទី២៨ នៃលីគកំពូលកម្ពុជា

 

ភ្នំពេញក្រោន ឈ្នះវិសាខា ក្នុងជំនួន (Top6) ខណ: Tiffy Army ឈ្នះឡាយហ្វ ខេត្តព្រះសីហនុ សប្ដាហ៍​ទី២៨ នៃពានរង្វាន់លីគ​កំពូលកម្ពុជា Cambodian Premier League រដូវកាល​ឆ្នាំ២០២៤-២៥ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

លទ្ធផល​ប្រកួតថ្ងៃទី១៩ មេសា សប្ដាហ៍ទី២៨៖

  • ភ្នំពេញក្រោន ១-០ វិសាខា កីឡដ្ឋាន Smart RSN
  • Tiffy Army ១-០ ឡាយហ្វ ខេត្តព្រះសីហនុ កីឡដ្ឋាន កងយោធពលខេមរភូមិន្ទ

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Powered by Blogger.